ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១កញ្ចប់

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការជាមួយកម្លាំងប៉ុស្តិ៍ទួលសង្កែបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ កាលពីវេលាម៉ោង២ទៀបភ្លឺថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ពឺត សុខា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងខ្នុង សង្កាត់ក្រាំងខ្នុង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកន្ទ្រៀង ឃុំរោងដំរី ស្រុកបាភ្នំ និងទី២.ឈ្មោះ ជន សុខជៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងខ្នុង សង្កាត់ក្រាំងខ្នុង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា មុនដំបូងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ កំពុងជិះល្បាតជុំវិញភូមិសាស្ត្រ ពេលនោះ មានការសង្ស័យ ក៏បានហៅឲ្យឈប់ រួចធ្វើការឆែកឆេរបានរកឃើញថ្នាំញៀន០១កញ្ចប់ ជាប្រភេទម៉ាទឹកកក១កញ្ចប់ និងបានដកហូតម៉ូតូ មួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FP-3810។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់