ព័ត៌មានជាតិ

រថយន្តស្ទូចធុនធំបើកកៀរេថយន្តឡិចស៊ីសRX300ជ្រុលទៅបុកហាយព្រីតបើកឆ្លងផ្លូវអូសជាង១០ម៉ែត្រខូចខាតយ៉ាងធ្ងន់ធ្ង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តស្ទូចដឹកសសរគ្រឹសកៀររថយន្តឡិចស៊ីសRX300ជ្រុលទៅមុខបុករថយន្តកាមរីហាយព្រីតកំពុងបើកឆ្លងផ្លូវអូសជាង១០ម៉ែត្រផ្ទុបទៅនឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបណ្តោយមនុស្សណាម្នាករងរបួសនោះឡើយ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយព្រីតពណ៍ទឹកប្រាក់សរពាក់ស្លាកលេខភ្នំពេញ2Q-5788ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងឆ្លូវជាតិលេខ៤ខណ:ពេលឆ្លងផ្លូវបានពាក់កណ្តាលស្របពេលនោះមានរថយន្តស្ទូចដឹកសសរបុកគ្រឹសម៉ាកហ៊ីយ៉ាន់ដាយពណ៍សរពាក់ស្លាកលេខភ្នំពេញ3C-7061ដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចស្របជាមួយគ្នារថយន្តម៉ាកឡិចស៊ីសRX300ពណ៍សរពាក់ស្លាកលេខភ្នំពេញ2V-8204រថយន្តដឹកសសរបុកគរឹសបានបើកកៀរហើជ្រុលទៅបុករថយន្តម៉ាកកាមរីហាយព្រីតចំហ៊ាងផ្នែកខាងឆ្វេងអូសជាង១០ម៉ែត្រទៅមុខផ្ទុបនឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួចបណ្តសលឲ្យ
រងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំតែសំណាងល្អមិនបណ្តាលឲ្យមនុស្សណាម្នាករងរបួសនោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋានពោធិ៍ជ័យមកវាសវែងគ្រឿងយកទៅរក្សារទុកដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

 

មតិយោបល់