ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ
ដោយបានការសហការពីស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គា មឹក) ខ្ញី និង ស្លឹកគ្រៃហាន់ស្រាប់ សរសៃគុយទាវ តៅហ៊ូ និងប្រេងឆា ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ នៅតូប និងផ្ទះលក់ទំនិញចាប់ហួយក្នុងផ្សារវាលរេញ ខេត្តព្រះសីហនុ ។
ជាលទ្ធផល ៖ ពុំបានរកឃើញ វត្តមានសារធាតុគីមីហាមឃាត់លើម្ហូបអាហារខាងលើនោះទេ ។ តែបានរកឃើញផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលមានលក្ខណ:ខូចទ្រង់ទ្រាយសំបកវេចខ្ចប់ និងហួសកាលបរិច្ឆេទ មួយចំនួនក្នុងផ្សារវាលរេញដែលមានដូចជា÷
– ទឹកភេសជ្ជៈ ZENYA ១៣ដប = ៧គីឡូក្រាម
– ទឹកភេសជ្ជៈEST ១៤កំប៉ុង = ៥គីឡូក្រាម
– ស្រាបៀ SPECIAL ១២កំប៉ុង = ៤,៥០គីឡូក្រាម
– ទឹកក្រូច SUANTHIP ៦ដប = ២គីឡូក្រាម
– ស្រាបៀ ភ្នំពេញ ២៣កំប៉ុង = ៨គីឡូក្រាម
– ទឹកភេសជ្ជៈ WARRIOR ២៤កំប៉ុង = ៩គីឡូក្រាម
– ទឹកភេសជ្ជៈ GRAPE ៧ដប = ៣គីឡូក្រាម
– ទឹកស៊ីអ៊ីវសញ្ញានាគព័ន្ធ ១២ដប = ៦,៥០គីឡូក្រាម
សរុបទំនិញដែលបានដកហូតចំនួន ៤៥គីឡូក្រាម យកទៅរក្សារទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ៕
មតិយោបល់