ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងល្បាតបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ពូថៅប្រវែង៣០សង់ទីម៉ែត្រ និងកាំបិតផ្គាក់ប្រវែង ៦០សង់ទីម៉ែត្រ និងដែកឆាបប្រវែង៣៩សង់ទីម៉ែត្រ) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានឲ្យដឹងថាជនសង្ស័យចំនួន០៤នាក់ រួមមានៈ ទី១-ឈ្មោះ សួងភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ សួន ចិត្រា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំពាំងទ្វា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ បូរ សុលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤-ឈ្មោះ ផន សុផាន់នី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូច, ពូថៅប្រវែង៣០សង់ទីម៉ែត្រចំនួនមួយ,កាំបិតផ្គាក់ប្រវែង ៦០សង់ទីម៉ែត្រចំនួនមួយ, ដែកឆាបប្រវែង៣៩សង់ទីម៉ែត្រចំនួនមួយ, ទូរស័ព្ទ ម៉ាកNOKIA អិនចុចពិលពណ៌ខ្មៅចំនួនមួយគ្រឿង។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ល្បាតក្នុងមូលដ្ឋានមកដល់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញជនសង្ស័យចំនួន០២នាក់(ឈ្មោះ សួង ភារម្យ និង ឈ្មោះ បូរ សុលី) កំពុងដើរពេលនោះសមត្ថកិច្ចមានការសង្ស័យបានហៅអោយឈប់ត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ សួង ភារម្យ បានទំលាក់ចោលនៅលើផ្លូវបេតុង ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាំងយកមកសាកសួរ នៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ។
ក្រោយពេលសាកសួរ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២នាក់ទៀត (ឈ្មោះ ផន សុផាននី និង ឈ្មោះ សួន ចិត្រា) នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមទាំងវត្ថុតាំង (ពូថៅ០១,កាំបិតផ្គាក់០១,ដែកឆាប០១, ទូរស័ព្ទ ០១គ្រឿង) យកមកអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕
មតិយោបល់