ព័ត៌មានជាតិ

ជួយស៊ែរដើម្បីឲ្យម្ចាស់គាត់ឃើញផង! មិនដើររកយ៉ាងទេ?

កណ្ដាល: កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី ករណីប្រទះឃើញម៉ូតូទុកចោល
នៅចំណុច ខាងលិចផ្ទះប្រជាពលរដ្ឋឈ្មោះ សាន់ ស៊ា ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

ម្ចាស់ម៉ូតូ ពុំស្គាល់អត្តសញ្ញាណ ភិនភាគម៉ូតូ ម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅដែលមានពាក់ស្លាកលេខ ភ្នំពេញ 1BL-1514 ១គ្រឿង។

សភាពរឿងហេតុ៖ មុនពេលវេលាកើតហេតុខាងលើ ប្រជាពលរដ្ឋដែលមានឈ្មោះ សាន់ ស៊ា មុខរបរជាអ្នកលក់ទូរស័ព្ទ ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ បានឃើញម៉ូតូ០១គ្រឿង មកចតទុកខាងមុខផ្ទះរបស់ខ្លួនយូរ ពុំមានម្ចាស់មកយក ទើបរាយការណ៍ជូននគរបាលប៉ុស្ដិ៍សំពៅពូនតែម្ដង។
បច្ចុប្បន្ន ម៉ូតូដែលមានភិនភាគខាងលើនេះ ត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីស្វែង រកម្ចាស់ពិតប្រាកដ ៕

មតិយោបល់