ព័ត៌មានជាតិ

ប្រពន្ធយកកាំបិតចាក់ប្តីជាច្រើនកាំបិត រួចចាក់ខ្លួនឯង

បន្ទាយមានជ័យ: ប្តី-ប្រពន្ធមួយគូបាននាំគ្នាផឹកស្រាស្រវឹងរៀងខ្លួន ប្តី បង្អាប់ថា ប្រពន្ធចេះផឹកស្រា មិនយកជាដាច់ខាតសុកចិត្តយកស្រីក្មេង ដែលមិនចេះផឹកស្រាវិញល្អជាង ពេលនោះប្រពន្ធខឹងយ៉ាងខ្លាំង បានយកកូនកាំបិតចាក់ទៅលើប្តីជាច្រើនកាំបិតប៉ងធ្វើឃាត រួចហើយក៏បន្តចាក់ខ្លួនឯងទៀត រងរបួសធ្ងន់ទាំង២នាក់។

ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចស្រុកស្វាយចេកបានឲ្យដឹងថា ប្តីឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ ហើយប្រពន្ធមានឈ្មោះ ផូ សុធន អាយុ២២ឆ្នាំ អ្នកទាំង២នាក់ នេះរស់នៅក្នុងភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភពបានបន្ដទៀតថា មុនពេលកើតហេតុនោះប្តីប្រពន្ធនេះ បាននាំគ្នាផឹកស្រាជុំគ្នារហូតស្រវឹងរៀងខ្លួន ក្នុងពេលផឹកនោះប្តីបាននិយាយលេងជាមួយប្រពន្ធថា បើបានប្រពន្ធចេះ ផឹកស្រាអ៊ីចឹងអញមិនយកទេ ទៅយកស្រីក្មេងវិញមិនចេះផឹកល្អជាង គ្រាន់តែបានឮពាក្យនិយាយលេងនេះ ធ្វើឲ្យប្រពន្ធខឹងយ៉ាងខ្លាំងក៏ទៅយកកូនកាំបិតមកចាក់ប្តីបម្រុងនឹងសម្លាប់ហើយ និងសម្លាប់ខ្លួនឯងតាមក្រោយបន្តទៀតតែគ្មានស្លាប់ទាំង២។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុប្តីប្រពន្ធ២នាក់នេះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះជីវិត នៅមណ្ឌលសុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យភ្លាមៗផងដែរ៕

image

image_1

មតិយោបល់