ព័ត៌មានជាតិ

ឆបោកលុយប្រើរូបភាព គ្រោះថ្នាក់ចរាចរណ៍ ហើយឲ្យសាច់ញាតិ វេលុយតាមវឹង ត្រូវអស់ល័ក្ឌ

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ពាក់ពន្ធករណី ឆបោកលុយតាមទូរស័ព្ទ ដោយប្រើរូបភាព ប្រាប់ថាសាច់ញាតិ គ្រោះថ្នាក់ចរាចរណ៏ ហើយ ឲ្យវេលុយតាមវីង យកឲ្យថ្លៃពេទ្យ ហើយត្រូវបាន កម្លាំងកងរាជ អាវុធហត្ថ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួន នៅចំណុច មុខសាលាបឋមសិក្សា ច្បារអំពៅទី១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។

ហេតុការណ៍ ឆបោកតាមទូរស័ព្ទ ឲ្យវេលុយតាមវីងនេះ ជនសង្ស័យ ទាំង២នាក់ មានឈ្មោះ ១.ឈ្មោះ សាន ពៅ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ២.ឈូក ប៊ុនថន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទំនៅ ផ្ទះជួល ម្តុំដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចនិយាយថា មុនពេលឃាត់ខ្លួន ប្រហែល៣ថ្ងៃមុន ជនសង្ស័យ តាំងខ្លួន ជាប្អូនជនរងគ្រោះ ឈ្មោះជូ ភាព ហើយបានទូរស័ព្ទ មកសុំលុយ ជនរងគ្រោះ៩០ម៉ឺនរៀល ដោយឲ្យផ្ងើតាមវីងដើម្បីឲ្យថ្លៃពេទ្យ ។ ដោយភាព ស្លន់ស្លោរ និងមិនបានគិតវែងឆ្ងាយ ជនរងគ្រោះវេលុយឲ្យតែម្តង លុះមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ ខាងលើក៏តេ មកជនរងគ្រោះដើម្បី សុំលុយ២០០ដុល្លារ បន្ថែមទៀត ដោយ ឲ្យផ្ញើតាមវីងដដែល។

ដោយមានការសង្ស័យថា ជនរងគ្រោះផ្ញើលុយតាមឡានតាក់ស៊ី និងទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ច អាវុធហត្ថ ខណ្ឌច្បារអំពៅ បន្ទាប់មកកម្លាំង អាវុធហត្ថ រៀបចំអន្ទាក់ឃាត់ខ្លួន ជនសង្ស័យតែម្ដង ហើយនាំខ្លួន មកសាកសួរ ដើម្បីចាត់ការតាមនិតិវិធី៕

WhatsApp Image 2016-08-21 at 7.16.30 PM WhatsApp Image 2016-08-21 at 7.16.33 PM WhatsApp Image 2016-08-21 at 7.16.46 PM

មតិយោបល់