ព្រះសីហនុៈ នាវាមានឈ្មោះ Pacific Eden នាវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានចូលចតនៅ កំពង់ផែ ក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរណ៍ មកជាមួយ ជិត២ពាន់នាក់។
នាវា Pacific Eden បានផ្ទុកនាវិកចំនួន៦១៨នាក់ ក្នុងនោះមាន ស្រី១៤៨នាក់ ហើយមាន៤០សញ្ជាតិ ជាមួយនឹងភ្ញៀវទេសចរណ៍ មានចំនួន១២៤៤នាក់ មានស្រី៧២៣នាក់ មាន១៥សញ្ជាតិ ដែលធ្វើ ដំណើរពីប្រទេស សិង្ហបុរី ត្រឡប់ទៅប្រទេសថៃ ។
មន្ត្រីបម្រើការនៅកំពង់ផែ ក្រុងព្រះសីហនុ បានឲ្យដឹងថា កប៉ាល់ Pacific Eden មានបណ្តោយប្រវែង២១៩ម៉ែត្រ ទទឹង៣១ម៉ែត្រ និងជម្រៅ៦,៦ម៉ែត្រ ។ ហើយនាវាយក្យនេះ និងចាកចេញពីកំពង់ផែ ទៅកាន់ប្រទេសថៃ នាល្ងាចនេះ៕
មតិយោបល់