ភ្នំពេញៈ កាលវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N 4053 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ចុះពីលើស្ពានអាកាសក្បាលថ្នល់ ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់១កង់ បណ្ដាលរងការខូចខាតដាច់កង់ទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ក្រុង មកវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕







មតិយោបល់