ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួចមិនរាងចាល

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២២ ករណីអំពើលួចមិនរាងចាលនៅចំណុចភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៉ែន សុវណ្ណារី ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ខោអាវ។
ជនសង្ស័យ២នាក់៖
១–ឈ្មោះឆែម ឆោម ហៅតេីត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឆ្មារពួន ឃុំជេីងកេីបស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន)។
២–មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

សម្ភារ:បាត់បង់៖
–ម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានផ្លាកលេខនិងរ៉ឺម៉កឃ្លុបពណ៌ពងមាន់ចំនួន១។

វត្ថុតាងចាប់យក៖ រ៉ឺម៉កឃ្លុបពណ៌ពងមាន់ចំនួន១(របស់ជនរងគ្រោះ)។

នៅមុនកើតហេតុ ជនរងគ្រោះបានទុកម៉ូតូដែលសណ្តោងរ៉ឺម៉កឃ្លុបសំរាប់ដឹកខោអាវលក់នៅមុខផ្ទះរបស់ខ្លួនដូចសព្វដង លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកទៅបាត់។ ក្រោយពេលដឹងថាបាត់ម៉ូតូនិងរ៉ឺម៉កក៏បានឆែកកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញាបាន ហើយបានតាមរករហូតដល់ថ្ងៃទី២៨ ខែឆ្នាំដដែល ទើបឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ឆែម ឆោម និងរ៉ឺម៉កបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានលួចម៉ូតូ និងរ៉ឺម៉ករបស់ជនរងគ្រោះប្រាកដមែនដោយម៉ូតូយកទៅលក់ឲ្យអ្នកទិញអេតចាយ មិនស្គាល់អត្តសញ្ញាណនៅតាមផ្លូវ ៦០ម៉ែត្រ បានលុយ ៣០ម៉ឺនរៀលយកទៅចាយអស់បាត់ទៅហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់