ព័ត៌មានជាតិ

បុរសម្នាក់ទៅឃ្វាលគោនៅចំណុចវាលស្រែ ពេលមេឃភ្លៀងត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់

តាកែវ: នៅវេលាម៉ោង១៣និង៥០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិ រន្ទះបាញ់មនុស្សស្លាប់មួយករណី ស្ថិតនៅវាលស្រែខាងកើតភូមិសំរោងម្រះ ឃុំ បានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ រស់ រ៉ុង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិសេដ្ឋី ឃុំ បានកាម ស្រុកព្រៃកប្បាស បានយកគោទៅឃ្វាលនៅត្រង់ចំណុចកើតហេតុខាងលើ ពេលនោះក៏មានមេឃភ្លៀងហើយ ក៏ត្រូវរន្ទះបាញ់ស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ បង្កើតជាគណ:កម្មាធិការ និងសហការជាមួយកម្លាំងជំនាញបច្ចេកទេស និងកោសល្យវិច្ច័យ និងមានការចូលរួមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងគ្រូពេទ្យ ដើម្បីត្រួតពិនិត្យសាកសព ។

ក្រោយពីធ្វើការត្រួតពិនិត្យលើសាកសពរួចរាល់ឃើញថា ឈ្មោះ រស់ រ៉ុង ជាជនរងគ្រោះពិតជាស្លាប់ដោយសាគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់ពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់