បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧ និង៤០នាទី ត្រង់ចំណុចក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងធ្វើការបង្ក្រាបករណីឃាតកម្មមួយកើតឡើង (ប្រើកាំបិតខ្វែវ) បណ្តាលអោយស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិត ។
ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សឿន សុខណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្រុមទី០១ ភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានយកកាំបិតខ្វែវទៅកាប់លើជនរងគ្រោះឈ្មោះ ឡាច គី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្រុមទី២៤ ភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ចំនួន០៣កាំបិត ចំត្រង់កផ្នែកខាងក្រោយមួយកាំបិតត្រង់ស្មាខាងឆ្វេង មួយកាំបិតម្រាមដៃខាងស្តាំ និងមួយកាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះកំពុងធ្វើម្ហូបដាំបាយនៅខាងក្រោយផ្ទះ ។
ក្រោយឃាត់ខ្លួន ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើឃាកម្មខាងលើពិតប្រាកដមែន ក្រោមមូលហេតុ មានគំនុំនឹងជនរងគ្រោះ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់