ព័ត៌មានជាតិ

ស្រវឹងស្រា ចុះមុជទឹកខាងក្រោយផ្ទះ ក៏ត្រូវលង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: កាលពីវេលាម៉ោង ០១ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅក្រុមទី១០ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល។

ជនរងគ្រោះឈ្មោះ អំ ចាន់ ភេទប្រុស អាយុ៥១ ឆ្នាំ (មានទីលំនៅខាងលើ)។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ជាមនុស្សស្រវឹងខួប នៅថ្ងៃកើតហេតុចុះមុជទឹក ខាងក្រោយផ្ទះ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថាពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ក៏ប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់