ព័ត៌មានជាតិ

មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ហាមមិនឲ្យអ្នកសារព័ត៌មានផ្សាយ ករណីតៃកុងម្នាក់ដេកស្លាប់ក្នុងរថយន្ត

កណ្តាល: (ព័ត៌មានបឋម) នាវេលាម៉ោង០៨និង៣០​នាទីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ មានករណីប្រទះឃើញតៃកុងម្នាក់ដេកស្លាប់ក្នុងរថយន្ត ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក ប៉ុន្តែករណីនេះ មន្ត្រីជំនាញអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ហាមមិនឲ្យអ្នកសារព័ត៌មានចុះផ្សាយព័ត៌មាននោះទេ រង់ចាំសាច់ញាតិមកដល់សិន ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់