ព័ត៌មានជាតិ

ជនសង័្សយម្នាក់ប្រើពូថៅកាប់លើជនរងគ្រោះ បណ្តាលឱ្យរងរបួស ត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃ អង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោ បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ វ៉ាន់ ដាណេភេត្រា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើ ម្បីធ្វើការសាកសួរស្រាវជ្រាវ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោល (កាប់ដោយពូថៅ) ទៅលើជនរងគ្រោះឈ្មោះ សៅ ម៉ារិន ភេទអាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅប្រអប់ដៃខាងស្តាំ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីវេលាយល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ជនសង័្សយឈ្មោះ វ៉ាន់ ដាណេភេត្រា នេះត្រូវបានបក្ខពួកគេម្នាក់ទៀត បបួលឱ្យទៅជួយអន្តរាគមន៍ដោយសារគេមានទំនាស់ជាមួយអ្នកផ្សេងទៀត នៅចំណុចភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ។ ពេលឮគេបបួលបែននេះជនសង័្សយបានទៅជាមួយ ដោយនៅក្នុងដៃមាន កាន់ពូថៅទៅជាមួយផង លុះទៅដល់ចំណុចខាងលើ គេប្រាប់ខ្លួនថា អាម្នាក់នឹងហើយ(ជនរងគ្រោះ) ពេលនោះជនសង័្សយរូប នេះ ចូលទៅកាប់លើជនរងគ្រោះតែម្តង ហើយពេលកំពុងកាប់នេះបានបណ្តាលឱ្យត្រូវដៃជនរងគ្រោះ និងមានការប្រតាយប្រតប់គ្នា រហូតប ណ្តាលឱ្យពូថៅរបូតចេញពីដៃ ទើបរូបគេបានរត់គេចចេញពីកន្លែងកើតហេតុតែម្តង ។

នៅពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានប្តឹងរាយការណ៍មកសត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ព័ត៌មាន នេះសមត្ថកិច្ចនគរបាលចុះទៅធ្វើ ការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយបានចំនួន០១នាក់ខាងលើ រីឯបក្ខពួកម្នាក់ទៀតកំពុងគេចខ្លួន ដោយដកហូតបានពូថៅដងឈើចំនួន០១ ដែលជាវត្ថុតាងប្រព្រឹត្តសកម្មភាពល្មើស ។

នៅពេលនេះ ជនសង័្សយសត្ថកិច្ចនគរបាល ក្រុងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ ៕

មតិយោបល់