ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលនាំបក្សពួក ទៅកាប់បុរសម្នាក់ទៀតបណ្ដាលឲ្យរងរបួស

បាត់ដំបង:យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងាថា​ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោ បល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបា ត់ ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ វ៉ាន់ ដាណេភេត្រា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រោយការឃាត់ខ្លួនជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើ ម្បីធ្វើការសាកសួរស្រាវជ្រាវ ក្នុងករណីហិ ង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយពូថៅ) ទៅលើជនរងគ្រោះឈ្មោះ សៅ ម៉ារិន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅប្រអប់ដៃខាងស្តាំ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីវេលាយល់ថ្ងៃទី០៣ ខែឧ ស ភា ឆ្នាំ២០២២ ជនសង័្សយឈ្មោះ វ៉ាន់ ដាណេភេត្រា នេះត្រូវបានបក្សពួកគេម្នាក់ទៀត បបួលឱ្យទៅជួយអន្តរាគមន៍ដោយសារគេមានទំនាស់ជាមួយអ្នកផ្សេងទៀត នៅចំណុចភូមិរំចេ ក៥ សង្កាត់រតន: ក្រុងបាត់ដំបង។ ពេលឮគេប បួលបែននេះ ជនសង័្សយបានទៅជាមួយដោយនៅក្នុងដៃមានកាន់ពូថៅទៅជាមួយផង លុះទៅ ដល់ចំណុចខាងលើ គេប្រាប់ខ្លួនថាអាម្នាក់នឹងហើយ (ជនរងគ្រោះ) ពេលនោះជនសង័្សយរូប នេះ ចូលទៅកាប់លើជនរងគ្រោះតែម្តង ហើយពេលកំពុងកាប់នេះ បានបណ្តាលឱ្យត្រូវដៃជនរងគ្រោះ និងមានការប្រតាយប្រតប់គ្នារហូតប ណ្តាល ឱ្យពូថៅរបូតចេញពីដៃ ទេីបរូបគេបានរត់គេចចេញពីកន្លែងកើតហេតុតែម្តង។

នៅពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានប្តឹងរា យការណ៍មកសត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ព័ត៌មាននេះ សមត្ថកិច្ចនគរបាលចុះទៅធ្វើ ការស្រាវជ្រាវ និងឃាត់ខ្លួនជនសង័្សយបានចំនួ ន ០១នាក់ខាងលើ រីឯបក្សពួកម្នាក់ទៀតកំពុងគេច ខ្លួន ដោយដកហូតបានពូថៅដងឈើចំនួន ០១ ដែលជាវត្ថុតាងប្រព្រឹត្តសកម្មភាពល្មើស។

នៅពេលនេះ ជនសង័្សយសត្ថកិច្ចនគរបាល ក្រុងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំ នា ញអនុវត្តបន្តតាមច្បាប់៕

 

មតិយោបល់