ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់១នាក់ នៅខេត្តកំពងឆ្នាំង…

កំពង់ឆ្នាំង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩និង១០នាទី នៅលេីផ្លូវលេខ ១៥៣ ស្ថិតក្នុងភូមិស្រែតាជៃខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AC-1929 បេីកបរដោយឈ្មោះ តុប សៀម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិ ត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង។លុះដល់ចំនុចខាងលេី ក៏បានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1K-3660 បេីកបរដោយឈ្មោះ ផាន់ សុជាតិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បើកបរមកពីទិសខាងជើង ទៅទិសត្បូង(ក្នុងដំណើរបញ្ច្រាស់ទិសគ្នា) បណ្តាលអោយដួលបោកក្បាលឈ្មោះ តុប សៀន(ប្រុស) ស្លាប់នៅកន្លែងកើតហេតុ របួសម្នាក់បែកចិញ្ចើមនិងបាក់ភ្លៅខាងស្តាំឈ្មោះផាន់ សុជាតិ (ស្រី)។ក្រោយពេលកើតហេតុកម្លាំងជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងពិនិត្យយកអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ និងសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។វត្ថុតាងម៉ូតូទាំង ០២ គ្រឿង បានចាប់យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់