ព័ត៌មានជាតិ

អជ្ញារធរក្រុងតាខ្មៅ ចុះណែនាំ និងឲ្យម្ចាស់ទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង KTV ធ្វើកិច្ចសន្យា..

កណ្ដាលៈ យោងតាមផេកស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដឹកនាំដោយលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ សហការជាមួយកម្លាំងអធិការនគរបាលក្រុងតាខ្មៅ និងអាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅ បានចូលរួមចុះពិនិត្យទីតាំងខារ៉ាអូខេឈ្មោះ ហុង កុង KTV ស្ថិតនៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ចាសទីតាំង ឈ្មោះ យូ ស្រង់ ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លទ្ធផលពិនិត្យឃើញថា ទីតាំងឈ្មោះ ហុង កុង KTV បានបើកឲ្យភ្ញៀវចូលច្រៀង នៅក្នុងបន្ទប់ខារ៉ាអូខេ ជាក់ស្តែង មានមួយបន្ទប់ ។ អជ្ញារធរក្រុងតាខ្មៅ បានធ្វើកិច្ចសន្យា និងណែនាំឲ្យម្ចាស់ទីតាំងគោរព តាមសេចក្តីជូនដំណឹងលេខ១២៦៩ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល៕

មតិយោបល់