ព័ត៌មានជាតិ

បើកបរម៉ូតូវ៉ាជែងទាក់ដៃចង្កូត ដួលទៅមុខរថយន្ត បណ្ដាលឲ្យស្លាប់ ២នាក់

បាត់ដំបង: នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨និង០០នាទីយប់ ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី៣ ភូមិថ្នល់បំបែក ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងម៉ូតូ និងរថយន្ត។

ម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L-7588 (បាត់ដំបង) បើកបរដោយឈ្មោះ ឡយ ឃ្លោក ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង និង អ្នករួមដំណើរចំនួនម្នាក់ ឈ្មោះ អិត តេន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិប្រឡាយប្រាក់ ឃុំអង្គបាន ស្រុក សំពៅលូនខេត្ត បាត់ដំបង( ស្លាប់ទាំង ២នាក់នៅកន្លែងកើតហេតុ)។
ម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AP-4193 (បាត់ដំបង) បើកបរដោយឈ្មោះ ឃៀង សុខជា ភេទប្រុសអាយុ ១៦ឆ្នាំ រស់នៅភូមិក្បាលល្ហុង ឃុំអង្គបាន ស្រុក សំពៅលូនខេត្ត បាត់ដំបង (របួសស្រាល)។

រថយន្តម៉ាក ត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AA-0411 (ភ្នំពេញ) បើកបរដោយឈ្មោះ ណាំ សុពៅ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (គ្មានរបួសឃាត់ខ្លួនបាន)។

ករណីខាងលើបណ្ដាលឲ្យស្លាប់មនុស្សប្រុសចំនួន ២នាក់ និងរងរបួសស្រាលចំនួនម្នាក់នាក់និងខូចខាតម៉ូតូចំនួន ២គ្រឿង ធ្ងន់មួយ១គ្រឿងស្រាលមួយ១គ្រឿង រថយន្តមួយ ១គ្រឿងខូចធ្ងន់ និងសាកសពប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

តាមការពិនិត្យកន្លែងកើតហេតុអ្នកបើកបរម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខ 1L-7588 (បាត់ដំបង) ដែលមានគ្នាពីរនាក់ បានបើកបរវ៉ាជែង និងម៉ូតូដែលមានដំណើរស្របទិសគ្នាធ្វើឲ្យទាក់ដៃចង្កូត បណ្ដាលឲ្យដួលទៅមុខរថយន្តដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។

ករណីនេះ បានប្រគល់ឲ្យជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ធ្វើការចាត់ការតាមនីតិវិធី៕

មតិយោបល់