បរទេស៖ កីឡាករឆ្នើមវ័យក្មេង Emile Smith ដែលតែងតែមានឈ្មោះជាកីឡាកររបស់កាំភ្លើងធំ Arsenal ដែលត្រូវបានក្លឹបជាច្រើនទាក់ទងនៅរដូវក្តៅនេះជាពិសេសគឺក្លឹប Aston Villa ប៉ុន្តែនៅនាទីចុងក្រោយនេះក្លឹបនិងកីឡាករផ្ទាល់បានសម្រេចចិត្តរួមគ្នារួចរាល់ហើយក្នុងការបានបន្តកុងត្រាថ្មីជាមួយគ្នា។
កុងត្រាដែលមានរយៈពេលវែងនឹងធ្វើឲ្យកីឡាករ Smith Rowe រូបនេះអាចដើរតួយ៉ាងសំខាន់ជាមួយនឹងក្លឹបក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយលើសពីនេះក្លឹបថែមទាំងបានផ្តល់អាវលេខ១០ទៅឲ្យកីឡាកររូបនេះផងដែរនៅរដូវកាលក្រោយ។
Smith Rowe មានវត្តមានជាមួយនឹងក្លឹបតាំងតែពីវ័យ១០ឆ្នាំមកម្ល៉េះហើយជាលទ្ធផលនៅពេលនេះគឺគាត់អាចទទួលបានការទុកចិត្តពីក្លឹបជាមួយនឹងកុងត្រាថ្មីរហូតទៅដល់៥ឆ្នាំគឺទល់នឹងឆ្នាំ២០២៦ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធជូរមុខដ៏សំខាន់ម្នាក់ទៀតផង៕
មតិយោបល់