ភាពយន្ត Doctor Strange វគ្គថ្មីសម្ពោធបញ្ចាំងជាផ្លូវការ ផ្អើល! អស់ តំបន់ហូលីវូដ

(បរទេស)៖ នៅទីបំផុត ភាពយន្ត «Doctor Strange» វគ្គថ្មីមាន ចំណង ជើង ថា «Doctor Strange and the Multiverse of Madness» (ដុកទ័រស្ត្រេង អេន ដឺ ម៉ាល់ធីវើស អហ្វ មេដនើស) បាន សម្ពោធ ការ ចាក់ បញ្ចាំង ជា ផ្លូវការ ក្រោយ ពីត្រូវ បាន ពន្យារពេល ចេញ ផ្សាយជាច្រើនលើក។

កំពូលភាពយន្ត បែប Superhero រឿង «Doctor Strange» វគ្គពីរដែល អ្នក គាំទ្រ បាន ទន្ទឹង រង់ចាំអស់ពេលយ៉ាងយូរមក ហើយ នោះ បាន រៀប ចំ ពិធី សម្ពោធ ចាក់ បញ្ចាំង យ៉ាង អធិកអធម នៅ ហូលីវូដ ខណៈ នៅ កម្ពុជា ក៏ នឹង ត្រៀម បញ្ចាំង ចាប់ ពី ថ្ងៃ ទី ៥ ខែឧសភា នេះ ដែរ។

កម្មវិធីសម្ពោធ ចាក់ បញ្ចាំង ភាពយន្តថ្មីនេះ បាន រៀប ចំ ឡើង យ៉ាង អធិកអធមនៅ ទីក្រុង Los Angeles សហរដ្ឋ អាមេរិក ដោយ មាន ការ ចូល រួម ពី សំណាក់ តួអង្គ សំខាន់ ៗ រួមមាន តារា សម្ដែង Benedict Cumberbatch (ប៊េនេឌីក ខាំប៊ឺបាច) ដែល ដើរ តួ ជា Doctor Strange (ដុកទ័រស្ត្រេង), តារា សម្ដែង ស្រី Elizabeth Olsen (អេលីហ្សាប៊េត អុលសេន) ដើរតួ ជា Wanda (វ៉ានដា) និងតារាសម្ដែង Benedict Wong (ប៊េនេឌីក វ៉ង) ដើរជាតួអង្គឈ្មោះ Wong (វ៉ង) ជាដើម ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *