ព្រៃវែងៈ ម៉ូតូអត់ពន្ធជាច្រើនត្រូវបានគេរាយការណ៍ថា កំពុងតែចរាចរណ៍ នៅលើទីផ្សារដោយដាក់តាំងលក់ តាមហាងនានានៅ ផ្សារអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានអ្នកប្រើប្រាស់ ស្ទើរតែពេញខេត្ត ។
បើតាមប្រជាពលរដ្ឋសកម្មភាពទាំងនេះ គឺជាទម្លាប់នៃមនុស្សមួយមួយចំនួនតូច តាំងពីមុនរហូតដល់បច្ចុប្បន្ន ពោលមិនកែប្រែសោះ ព្រោះថា ពុំមានការទប់ស្កាត់ពីមន្ត្រីជំនាញសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែងឡើយ ហើយករណីនេះគេចាត់ទុកថា មន្ត្រី គយដេកលក់អស់ទេដឹង បានជាសុីប្រាក់ខែរដ្ឋហើយ បែរជាមិនបំពេញការងារ ឲ្យបានល្អ ជាហេតុបណ្ដាលឲ្យខាតចំណូលជាតិទៅវិញ ។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែលរកស៊ីគួកជេម៉ូតូនិង អ្នករត់ម៉ូតូឌុប នៅផ្សារអ្នកលឿង ត្រើយខាងកើត បានឲ្យអ្នកយកព័ត៌មាន យើងដឹងថា នៅតាមហាងលក់ម៉ូតូ ប្រមាណជិត២០កន្លែង នៅតំបន់ទីប្រជុំជន ផ្សារអ្នកលឿង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង គឺមានលក់ម៉ូតូអត់ពន្ធ ស្ទើរតែគ្រប់ហាង ភាគច្រើនគឺប្រភេទម៉ូតូម៉ាកស៊ីរូស,ម៉ាកវ៉េវនឹងម៉ាកផ្សេងៗទៀត មានស្ទើរតែគ្រប់ម៉ាក ។
បើតាមប្រភពពី អ្នករត់ម៉ូតូឌុបម្នាក់ បានឲ្យដឹងថា ម៉ូតូអត់ពន្ធទាំងនោះ គឺគេជិៈមកពីប្រទេសវៀតណាម តាមច្រករបៀងផ្សេងៗ ក្នុងខេត្តស្វាយរៀង នឹងមកពីខេត្តកំពង់ចាម យកមកលក់នៅក្នុងផ្សារ អ្នកលឿងនេះ ហើយក៏មានម្ចាស់ហាងលក់ម៉ូតូមួយចំនួន បានជួលឲ្យគេជិៈម៉ូតូ អត់ពន្ធពីខេត្តស្វាយរៀង មកឲ្យខ្លួន ដាក់លក់ដោយឲ្យ ថ្លៃឈ្នួលជិៈក្នុងម៉ូតូ១គ្រឿង (២៥$) ហើយគេដាក់លក់យ៉ាងរលូនគ្មាន សមត្ថកិច្ចណារករឿងឬសួរនាំ នោះទេអាចជាការត្រូវដងត្រូវផ្លែ។
ទន្ទឹមនឹងករណីម៉ូតូគេចពន្ធខាងលើនេះ ប្រភពមួយទៀតបានបង្ហើបថា ហាងខ្លះមានទទួលទិញម៉ូតូ ដែលគេលួចពីកន្លែងផ្សេងៗ យកមកលក់ឲ្យក្នុងតម្លៃថោកៗ ស្ងាត់ៗទៀតផង តែដល់ហាងលក់ ឲ្យអ្នកប្រើប្រាស់វិញ តម្លៃគួរសម ម៉ូតូសង់C125 ស៊េរី ០១៥ ឬ ០១៦ គឺតម្លៃ ពី៦០០$ ទៅ ៧០០$ ក្នុងមួយគ្រឿង ហើយមានច្រើនគ្រឿង សម្រាប់ជ្រើសរើសទៀតផង តាមតម្រូវការអ្នកទិញ ។
ដោយឡែកបើតាម លោក កាង លាង ប្រធានសាខាគយនិងរដ្ឋករ ខេត្តព្រៃវែង បានឲ្យដឹងថា អ៊ែម៉ូតូគេចពន្ធអីគេបង់ពន្ធតើ អត់មានអីមកសម្ភាសន៍ខ្ញុំបានទេ មានអីមកជួបផ្ទាល់ មានម៉ូតូប្រើប្រាស់ធម្មតា របស់ពលរដ្ឋ ហើយរឿងម៉ូតូគេចពន្ធគេច អីខ្ញុំមិនដឹងទេ ឯការពន្យារបង់ពន្ធផុតត្រឹមថ្ងៃទី៣០ ។
សូមបញ្ជាក់ផងដែរថា លោក កាង លាង បានប្រាប់ថាមានការអីឲ្យទៅជួប តែដល់អ្នកការសែតទៅដល់ ស្នាក់ការ លោកគឺពុំព្រមជួបឡើយ ដោយឲ្យអ្នកដំណាងម្នាក់ចេញមកជួបហើយ ថាមាន ភស្តុតាងអីបាន ថាគេលក់ម៉ូតូអត់ពន្ធ មិនមានរឿងអីត្រូវសម្ភាសន៍ទេ ។
ករណីនេះផងដែរក៏មានការច្រណែនពី ពលរដ្ឋស្លូតត្រង់ ដែលបានជិៈម៉ូតូបង់ពន្ធ ត្រឹមត្រូវហើយ សូមលោក បណ្ឌិត អូន ពន្ធ័មុន្នីរត្ន័ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុមេត្តាពិនិត្យមើល សកម្មភាពរបស់ មន្ត្រីសាខា គយនិងរដ្ឋករ ខេត្តព្រៃវែង ផងទៀន គឺដើម្បីកែលម្អរ កើនថវិកាជាតិ ។
ករណីនេះត្រូវបានគេសង្សយ័ថា អាចមានការបើកភ្លើងខៀវ ពីមន្ត្រីជំនាញ ហើយបានជាម៉ូតូគេចពន្ធ ចូលមកដល់អ្នកលឿង ដាក់លក់និងប្រើប្រាស់បាន ដោយរលូនបែបនេះ ៕
មតិយោបល់