ព័ត៌មានជាតិ

មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃសុក្រ ៦កើតខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋា ននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបាន ករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យក និងឆែកឆេរបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម (ទាំងសម្បក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ឆ្លងតាមរយៈការស្រាវជ្រាវ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃា ត់ខ្លួនមុខសញ្ញាជាបក្ខពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ា ហៅទូ ភេទប្រុសអាយុ ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបាន៖

-អាវុធខ្លី (បាញ់គ្រាប់ជ័រប្រើហ្គាស) ចំនួន០២ដើម
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ជនសង័្សយ និងវត្ថុតាងបច្ចុប្បន្នមន្រ្តីក្នុងការិយាល័យនេះ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់