ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ២៣និង១០យប់ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើងនៅចំណុច ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
– ប្រភេទសំណង់: ថ្មក្រោមឈើលើ ។
– ខូចខាតសម្ភារៈ ឆេះផ្ទះថ្មក្រោមឈើលើចំនួន ១៨ខ្នង។
មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ។
- ស្លាប់មនុស្ស: គ្មាន ។
- របួស មនុស្ស: គ្មាន ។
កងកម្លាំងអន្តរាគមន៍ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤២រថយន្ត ស្មើរនឹង ១៦៨ម៉ែត្រគូប ។
+រថយន្តជំនួយអន្តរាគមន៍៖
– រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ រថយន្ត ស្មើនឹង ៨ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់អស់ចំនួន ៧រថយន្តស្មើរនឹង ២៨ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកចំនួន ០១ រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលាម៉ោង ១និង០០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ ខែឆ្នាំដដែល ៕
មតិយោបល់