ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចម៉ូតូបានមួយថ្ងៃ

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ស្រាវជ្រាវរហូតឃាត់ខ្លួនបាន បន្ទាប់ពីជននេះ ធ្វើសកម្មភាពលួចម៉ូតូ បានមួយថ្ងៃរួចមក។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិអន្លង់មាន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីលួចម៉ូតូកើតឡើងមួយលើក ម៉ូតូម៉ាកវេវ (ហុងដា) អាល់ហ្វា ពណ៌ខៀវ គ្មានស្លាកលេខ ឆ្នាំ២០១៦ របស់ម្ចាស់ឈ្មោះ ហឿន ធី ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។

ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ក្រោយពីការស្រាវជ្រាវរបស់សមត្ថកិច្ច នៅថ្ងៃទី១៩ ខែវិច្ឆិកា វេលាម៉ោង៩យប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តែម ដន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងបានដកហូតម៉ូតូជូនម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់៕

photo_2016-11-20_19-14-27photo_2016-11-20_19-14-30photo_2016-11-20_19-14-32photo_2016-11-20_19-14-34

មតិយោបល់