ព័ត៌មានជាតិ

មណ្ឌលប្រឡងវិទ្យាល័យស្ទឹងសែន ខ្វះវិញ្ញាសា៦សន្លឹកលើគ្រប់មុខវិជ្ជា

កំពង់ធំៈ តាមសេចក្តីរាយការណ៍បានឲ្យ Post News ដឹងថា នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅខេត្តកំពង់ធំ នៃមណ្ឌលវិទ្យាល័យស្ទឹងសែន មានខ្វះវិញ្ញាសាដល់ទៅ៦សន្លឹក លើគ្រប់មុខវិជ្ជា ដែលធ្វើឲ្យបេក្ខជនប្រឡងមានការជ្រួលច្របល់យ៉ាងខ្លាំង។

ប្រភពត្រូវបានគេដឹងថា មូលហេតុនេះបណ្តាលមកពីសាមីក្រសួងអប់រំរៀបចំខ្វះ ពោលគឺគ្មានសំណៅវិញ្ញាសា។ តែទោះជាយ៉ាងណាក្រុមមន្ត្រីនៅមណ្ឌលនោះបានចាត់ចែងថតចម្លងភ្លាមៗចែកជូនដល់បន្ទប់ប្រឡង។

នៅឯមណ្ឌលប្រឡងវិទ្យាល័យត្រពាំងវែង មានបេក្ខនារីម្នាក់បានខ្យល់គរហូតដល់សន្លប់ ត្រូវបានគេដឹងយកទៅសង្គ្រោះបន្ទាន់។ រីឯមណ្ឌលប្រឡងអនុវិទ្យាល័យកម្មករ ក៏មានបេក្ខនារីម្នាក់ខ្យល់គរដួលផងដែរ។

បើយោងតាមការឲ្យដឹងពីក្រសួងអប់រំរហូតមកដល់ពេលនេះ មានបេក្ខជនប្រឡងសរុប៦នាក់បានដួលសន្លប់ពេលប្រឡង ដោយខ្យល់គរ។ ប៉ុន្តែបេក្ខជនទាំងនោះក្រសួងអនុញ្ញាតឲ្យប្រឡងសងវិញ លើមុខវិជ្ជាណា ដែលមិនទាន់បានប្រឡង។ តែទោះជាយ៉ាងណាស្ថានភាពនៃការប្រឡងថ្ងៃទី១ទី២២ សីហានេះគេសង្កេតឃើញមានភាពល្អប្រសើរជាងឆ្នាំមុនៗនៅទូទាំងប្រទេស។

គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប សម័យប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ប្រព្រឹត្តិរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុបចំនួន ៩៣ ៧៥២នាក់ មានមណ្ឌលប្រឡងចំនួន១៥៧ ចែកចេញជា ៣៧៨២បន្ទប់ នៅរាជធានី/ខេត្តទាំង២៥ ទូទាំងប្រទេស។ ដោយឡែកបេក្ខជនអវត្តមានសរុបចំនួន ១២០៧នាក់ ស្រី៥០១នាក់៕

photo_2016-08-22_14-56-14photo_2016-08-22_14-56-15photo_2016-08-22_14-56-17photo_2016-08-22_14-56-19photo_2016-08-22_14-56-21photo_2016-08-22_14-56-23photo_2016-08-22_14-56-25photo_2016-08-22_14-56-26photo_2016-08-22_14-56-28photo_2016-08-22_14-56-31photo_2016-08-22_14-56-32photo_2016-08-22_14-56-34photo_2016-08-22_14-56-36photo_2016-08-22_14-56-38photo_2016-08-22_14-56-39photo_2016-08-22_14-56-41photo_2016-08-22_14-56-43photo_2016-08-22_14-56-45photo_2016-08-22_14-56-48photo_2016-08-22_14-56-51photo_2016-08-22_15-04-09photo_2016-08-22_15-04-12photo_2016-08-22_15-04-14photo_2016-08-22_15-04-15photo_2016-08-22_15-04-17photo_2016-08-22_15-04-19

មតិយោបល់