ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីយកកាំបិតកាប់ផ្ទះអ្នកជិតខាង

កោះកុង: នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩និង ៣៥នាទី កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដងទង់បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅភូមិ4 សង្កាត់ដងទង់ ឈ្មោះទី សុខហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិ4 សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ករណីកាប់ទម្លុះទម្លាយផ្ទះឈ្មោះ ឡោះ ម៉ាស់ភា ភេទស្រីអាយុ ៣៥ ឆ្នាំ មុខរបរ កម្មករមានទីលំនៅបច្ចុប្បន្ន ភូមិ 4 សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧និង០០នាទី។
បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

 

មតិយោបល់