ព័ត៌មានជាតិ

ករណីភ្លៀងរលឹមលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER រងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ម្ដុំស្ដុបទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍ភ្លៀងរលឹមតិចៗលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7979 រងការខូចខាត។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុអាជ្ញាធរមូលដ្ឋានបានសហការគ្នា ទាញដើមឈើចេញ៕

មតិយោបល់