ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តព្រូស រេចង្កូតជ្រុលបុកផ្លាកសញ្ញាចរាចរណ៍និងដើមឈើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-6033 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ​ បានរេចង្កូតបុកដើមឈើ និងបង្គោលផ្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យរងការខូចខាត ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់នោះទ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តម៉ាកព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-6033 បើកបរដោយបុរស ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រថយន្ត នេះបានរេចង្កូតទៅបុកផ្លាកសញ្ញាចរាចរណ៍បាក់មួយបង្គោល និងជ្រុលទៅបុកដើមឈើមួយដើមទៀត នៅមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរថយន្តបង្កហេតុទៅមុខលែងរួច ហើយក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ។ ក្នុងហេតុការណ៍ករណី គ្រោះថ្នាក់ចរាចរណ៍នេះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់ពីបានពិនិត្យរួច ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានប្រគល់ទៅឲ្យខាងការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់