ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅលើដងផ្លូវមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល

កណ្តាល: (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ដេកស្លាប់ នៅលើដងផ្លូវមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅភូមិលេខ៤ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់