ព័ត៌មានជាតិ

យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន….

ភ្នំពេញ: កាលពីវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខសាលាតិចណូ ផ្លូវសហព័ន្ធរុស្សី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០១៩ វេលាម៉ោង ០១ និង ៣០នាទីរំលងអធ្រាត្រ បញ្ជូនមកការិយាល័យ។

ជនសង្ស័យមានឈ្មោះ ទន់ គីមឡេង (ហៅ លោង) ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករជួសជុលម៉ាស៊ីននាវា ស្នាក់នៅផ្ទះលេខ១២ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់បាន ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ទឹកប៊ិចលាយស ស៊េរីឆ្នាំ២០១៨ លេខតួ ៣៣៦០៥៦ លេខម៉ាស៊ីន ៣៣៦០១៧ ពាក់ស្លាកលេខភ្នំពេញ1GY-1249។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់