ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងចោរកម្ម និងកាន់កាប់អាវុធសម្រាប់ប្រហារផ្សេងទៀត(កាំបិតប៉័ងតោ) ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី ត្រង់ចំណុចបុរីភ្នំពេញសុខសាន្ត ផ្ទះK១៩ ផ្លូវ BT១ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ងន លន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅ បុរីភ្នំពេញសុខសាន្ត ផ្ទះលេខK១៩ ផ្លូវ BT១ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចំរើន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសហគមន៍ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី រួមជាមួយនឹងកាំបិងប៉័ងតោចំនួន០២ ។
ករណីនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានកសាងសំណុំរឿងអនុវត្តតាមច្បាប់ ៕
មតិយោបល់