ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយពន្លះជាមួយម៉ូតូហុងដា១គ្រឿង បណ្តាលឲ្យរបួសមនុស្ស២នាក់!

កណ្តាល: យ៉ាងហោចណាស់មនុស្ស២នាក់ ត្រូវបានរងរបួសធ្ងន់ និងស្រាល ខណ:ដែលរថយន្តម៉ាកHYUNDAI បើកបុកម៉ូតូHONDA ចំយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាល២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខ ដេប៉ូតេលា សុខជា លើផ្លូវជាតិលេខ២១A ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានប្រាប់ឲ្យដឹងថា បង្ករឡើងដោយរថយន្តម៉ាកHYUNDAI ពណ៌ស ស្លាកលេខក-៦៦៩៧ ភព៣ អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ បើកទិសដៅពីជើងទៅត្បូង បត់ឆ្វេងបានប៉ះជាមួយម៉ូតូម៉ាក HONDA Dream125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GJ-4206 បើកក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ រឿន សាវន (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សាន សុធី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នា រងរបួសធ្ងន់
ត្រូវបានក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ រីឯមធ្យោបាយទាំង២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

មូលហេតុមកពីអ្នកបើករថយន្តម៉ាកHYUNDAI បើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកម៉ូតូ បើកក្នុងល្បឿនលឿន៕

មតិយោបល់