ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងម៉ូតូ មានទិសដៅស្របគ្នា ពីកើតទៅលិច នៅចំណុចខាងលិចផ្លូវបំបែក ផ្លូវចូលការិយាល័យភូមិបាល ស្រុកគិរីសាគរ ចម្ងាយប្រមាណ50 ម៉ែត្រ លើវិថីសាយភូថង ស្ថិតក្នុងភូមិព្រែក ស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគ ខេត្ត
កោះកុង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូធំ ម៉ាក HONDA CBF ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ សេង ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះស្តេច ឃុំកោះស្តេច រងបួស រលាត់ជើងឆ្វេងបន្តិច ។ ចំណែកម៉ូតូម្ខាងទៀត ម៉ាកវ៉េវ ពណ៌ស គ្មានស្លាកលេខ មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ រ៉េត រ៉ាយុ ភេទប្រុស អាយុ ១៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច បានបើកបុកពីក្រោយម៉ូតូ HONDA CBF មានទិសដៅ
ស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ HONDA CBF ខាងមុខបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូខាងក្រោយបុកដួលតែម្តង ។

បច្ចុប្បន្នក្មេងរងគ្រោះ ត្រូវបានអាណាព្យាបាលបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯកជននៅឯខេត្តកំពត ។ ចំណែកវត្ថុតាងទាំង២ កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកគិរីសាគរ រង់ចាំធ្វើការដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់