ភ្នំពេញៈ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៣និង៣០នាទី មានករណីលួចម៉ូតូនិងទូរស័ព្ទដៃ នៅចំណុចបុរីម៉នដានីគម្រាងទី២១ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ភ្លាមៗនោះដោយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរកំពុងចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល០៣និង៣០នាទី ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីលួចម៉ូតូនិងទូរស័ព្ទដៃ ភ្លាមនោះកម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ។
ជនសង្ស័យមានឈ្មោះ ខៀវ សុភក្រ្ដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិស្ពៀនខ្ពស់ សង្កាត់គីឡូូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។
វត្ថុតាងចាប់យក: ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងស្កុបពីស៊េរី ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-2822, និងទូរស័ព្ទម៉ាកIPhone ចំនួនពីគ្រឿងជា (របស់ជនរងគ្រោះ) ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់