Post News Media ព័ត៌មានជាតិ រថយន្តក្រុងក្...

រថយន្តក្រុងក្រុមហ៊ុនភ្នំពេញសូរិយា បុកម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ

កំពង់ធំ: លោកប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ធំ បានប្រាប់ Post News Media ថាកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៣ និង ១៨ នាទី រសៀល ត្រង់ចំណុចផ្លូវជាតិលេខ ៦ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ ស្របគ្នាពីទិសខាងជើងទៅត្បូង បណ្តាលឲ្យស្លាប់មនុស្ស ០១ នាក់ ។

រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ ភ្នំពេញ 3B 5632 (45កៅអី) របស់ក្រុមហ៊ុនភ្នំពេញសូរិយា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) ។ ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G 0191 បើកបរដោយឈ្មោះ សេង សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) (មិនពាក់មួកសុវត្ថិភាព) ។ មូលហេតុ បង្កឡើងអ្នកបើកបរម៉ូតូបើកមិនប្រកាន់ស្តាំរួមផ្សំជាមួយរថយន្តមានល្បឿនលឿន ។

បច្ចុប្បន្នវត្ថុតាងរថយន្ត និងម៉ូតូ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បំពេញតាមនីតិវិធី ៕

Loading...