បរទេស៖ នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានសារភាពថាកីឡាករខ្សែការពារស្លាបស្តាំធំរបស់ក្រុមគឺកីឡាករ Trent Alexander Arnold នឹងក្លាយទៅជាកីឡាករដំបូងគេដែលនឹងអវត្តមានក្នុងការប្រកួតដ៏សំខាន់នៅលីគអង់គ្លេសចុងសប្តាហ៍នេះ។
Arnold នឹងខកខានការប្រកួតប៉ះនឹងក្រុមខ្លាំងមេឃខៀវ Man City ក្រោយពេលបានទទួលរងរបួសក្នុងអំឡុងពេលនៃការហ្វឹកហាត់កាលពីថ្ងៃចន្ទហើយជាលទ្ធផលគាត់បានថែមទាំងអវត្តមានក្នុងការប្រកួត Champion Leagues នៅថ្ងៃអង្គារប៉ះនឹង Porto ទៀតផង។
លោក Klopp បានអះអាងយ៉ាងច្បាស់ថាកីឡាករអង់គ្លេសវ័យ២២ឆ្នាំរូបនេះនឹងប្រាកដជាគ្មានវត្តមានក្នុងការទទួលស្វាគមន៍ Man City នៅទឹកដីរបស់ Anfieldនាយប់ថ្ងៃអាទីត្យចុងសប្តាហ៍នេះឡើយ៕





មតិយោបល់