ព័ត៌មានជាតិ

សូមបងប្អូនមេត្តា ជួយស៊ែរអោយបានដឹងដល់ម្ចាស់ផង

ភ្នំពេញ: យោងតាមផេក រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្តក្រុង បានឲ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្តក្រុង ( City Bus ) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណ: បានភ្លេចអីវ៉ាន់លើរថយន្តក្រុងមានដូចជា៖

ថ្នាំពេទ្យ សំបុត្រពេទ្យ សំលៀកបំពាក់ និងលុយចំនួន ៣១៤,៥០០រៀល នៅវេលាម៉ោង ១៥និង០០នាទី លើរថយន្តលេខ ៣-០០៧៤ ដែលចេញពីគោលដៅព្រែកព្នៅ ឆ្ពោះទៅចំណតវាលស្បូវហើយឥឡូវនេះ អីវ៉ាន់ត្រូវបានក្រុមការងាររក្សាទុក នៅស្ថានីយចំណតវាលស្បូវ ។

សូមទំនាក់ទំនងក្រុមការងាររដ្ឋាករតាមរយ:លេខទូរស័ព្ទ: 070 951 286 សូមបងប្អូនមេត្តាជួយស៊ែរឲ្យបានដឹងដល់ម្ចាស់ផង ៕

មតិយោបល់