ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុករថយន្តធុនធំពីក្រោយ បណ្តាលឲ្យគាបជាប់រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: នាវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿង បើកបុករថយន្តធុនធំពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ រថយន្តធុនធំមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ តៃកុងរថយន្តបានវ៉ៃភ្លើងស៊ីញ៉ូស្តាំដើម្បីឈប់ ក្នុងគោលបំណងទៅលេងផ្ទះបងប្អូន ។ តៃកុងឈប់រថយន្តមិនទាន់ទាំងបានចុះផង ស្រាប់តែមានបុរសម្នាក់បើកម៉ូតូបុករថយន្តពីក្រោយលាន់ឮផាំង ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់បុរសម្នាក់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍សង្កាត់ចោមចៅទី២ បានចុះមកអន្តរាគមន៍ ។ ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារ Post News យើងខ្ញុំមិនទាន់ដឹងពីដំណោះស្រាយយ៉ាងណានោះទេ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់