ព័ត៌មានជាតិ

ផឹក​ទឹក​នៅ​ពេល​ណា ​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ស្រស់​ស្អាត?​

ការប្រើប្រាស់​គ្រឿងថែរក្សាស្បែកគឺជារឿងត្រឹមត្រូវសម្រាប់ស្រ្តីគ្រប់រូប ប៉ុន្តែចូរអ្នកចាំថា អាហារធម្មជាតិក៏ជួយឲ្យការពារស្បែក​ឲ្យ​មានសុខភាពល្អ និងស្រស់ស្អាតផងដែរ ជាក់ស្ដែងដូចជាការផឹកទឹកជាដើម។ តើការផឹក​ទឹកពិតជាជួយឲ្យ​ស្បែក​មាន​សុខភាពល្អ និងស្រស់ស្អាតមែនទេ? ជាការពិតណាស់ ប៉ុន្តែក៏ត្រូវពឹងផ្អែកទៅលើពេលវេលានៃការ​ផឹក​ទឹកផងដែរ។

skin care

ខាងក្រោមនេះ ជា​វេលាដ៏ល្អបំផុតដែលអ្នកគួរទទួលទានទឹក ដើម្បីឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត៖

០១) ផឹកទឹកឆ្អិន (ទឹកក្ដៅ) នៅពេលព្រឹក
នៅពេលក្រោកពីគេង អ្នកគួរទទួលទានទឹកដែលមានកម្ដៅល្មម​ចំនួនមួយកែវ នៅក្នុងបន្ទប់គេង ព្រោះថាសីតុណ្ហភាពទឹកក្ដៅ និង​បរិយាកាសនៃបន្ទប់គេង បានជួយដល់សុខភាពស្បែកដែលអ្នកស្រាវជ្រាវបាន​បង្ហាញថាគឺល្អបំផុត។ តាមការស្រាវជ្រាវ បាន​បញ្ជាក់ថា គួរទទួលទានទឹកក្ដៅល្មមនៅពេលព្រឹក ព្រោះវាជួយឲ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាត ជាពិសេសបានជួយ​កាត់បន្ថយការរលាកក្រពះ និងពោះវៀន និងបង្កើនភាពស៊ាំងទៅនឹងរាង្គកាយ។

០២) ផឹកទឹកក្រូវថ្លុងនៅពេលថ្ងៃត្រង់
នៅក្នុងទឹកក្រូចថ្លុងមានបរិមាណ​វីតាមីន C ច្រើនបំផុត ដោយយោងតាមការសិក្សាបានបញ្ជាក់ថា បរិមាណវីតាមីន C នៅក្នុង​ក្រូច​ថ្លុង មានច្រើនជាងក្រូចឆ្មា។ វីតាមីន C ដែលមាននៅក្នុងទឹកក្រូចថ្លុង អាចជួយស្បែកប្រឆាង​នឹងរ៉ាឌីកាល​សេរី បង្កើត​ឡើង​ដោយកម្មរស្មី UV និងជួយជំរុញការរំលាយអាហារ ការពារស្បែកជ្រាវជ្រួញ ជាពិសេសធ្វើឲ្យស្បែកសរលោង។ អ្នកវិទ្យាសាស្ត្រ​បាន​ផ្ដល់ដំបូន្មានថា ផឹកទឹកក្រូចថ្លុងជារៀងរាល់ថ្ងៃ ជួយរក្សារាង្គកាយឲ្យមានសុខភាពល្អ និងស្បែក​រលោង។

០៣) ផឹកតែបៃតងនៅពេលល្ងាច
ពពួកតែបៃតង់ ត្រូវបានក្លាយជាភេសជ្ជដ៏ពេញនិយមសម្រាប់​ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សមួយ​ចំនួន។ តែបៃតង មានផ្ទុក​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាចជួយកង្ការជំងឺមហារីក។ លើសពីនេះ តែបៃតងត្រូវបានគេរកឃើញថា បានជួយឲ្យស្បែក​មាន​សុខភាពល្អ និងស្រស់ស្អាត ​ព្រមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព៕

ដក់ស្រង់ និងប្រែសម្រួល៖ ទស្សនាវដ្ដីសុខភាពពិភពលោក​

មតិយោបល់