ព័ត៌មានជាតិ

សត្វ​សេក​ជួយ​ប៉ូលិស​នៅ​ឥណ្ឌា​ចាប់​ជនដៃដល់​សម្លាប់​ម្ចាស់​វា​

​ប៉ូលិស​នៅ Agra ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយថា សត្វ​សេក​ដែល​ចេះ​និយាយ បាន​ជួយ​ពួកគេ ឲ្យ​ចាប់​បុរស​ម្នាក់ ដែល​បាន​សម្លាប់ ម្ចាស់​បក្សី ។ នេះ​បើ​តាម​របាយការណ៍ របស់ Times of India ដែល​បាន​ចុះផ្សាយ​។​

​សាកសព​របស់ Neelam Sharma វ័យ ៤៥ ឆ្នាំ ដែល​គេ​ស្វែងរក​ឃើញ​នៅក្នុង​ផ្ទះ កាលពី​ថ្ងៃ​ទី ២០ ខែ កុម្ភៈ កន្លងទៅ ។ ក្នុងនោះ ឆ្កែ​របស់​ជនរងគ្រោះ​ក៏​ត្រូវបាន​សម្លាប់​ផងដែរ​ប៉ុន្តែ Neelam Sharma បាន​ចិញ្ចឹមសត្វ​សេក​មួយ​តែ​វា​នៅ​មាន​ជីវិត​ដែល​ជា​សាក្សី​ដ៏​សំខាន់​សម្រាប់​ស្រាយ​បំភ្លឺ​រក​ហេតុផល ដែល​សម្លាប់​ម្ចាស់​វា ។​

​ប្តី​របស់ Neelam Sharma លោក Vijay Sharma បាន​ប្រាប់​ដល់​ប៉ូលិស​ថា បន្ទាប់​ពី​ឃាតកម្ម​នេះ​កើតឡើង គាត់​បាន​សង្ស័យ​ទៅលើ​ក្មួយប្រុស​របស់​គាត់ Ashutosh ។

​ក្នុង​អំឡុង​ពេល​ពិភាក្សា ដែល​និយាយ​អំពី​ឈ្មោះ Ashutosh សត្វ​សេក​មួយ​ក្បាល​នោះ ក៏​បាន​ពន្លឺ​សូរ​ច្រេច ដែល​ធ្វើឲ្យ​គាត់​កាន់តែ​ចាប់អារម្មណ៍ ។​
​ប៉ូលិស​បាន​និយាយថា ខណៈពេល​ដែល​ស៊ើបអង្កេត Ashutosh បាន​សារភាព​ថា ខ្លួន​ពិតជា​បានសម្លាប់ Neelam Sharma ដែល​ត្រូវជា​មីង របស់ខ្លួន ៕​
Parrot

មតិយោបល់