ព័ត៌មានជាតិ

ស្ត្រី​ម្នាក់ជិះម៉ូតូ​ក្នុង​ល្បឿន​លឿន​ បុកក្របីបណ្តាលឲ្យដួលរងរបួសធ្ងន់​

​កោះកុង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់​ ខណ:​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ហើយ​បុក​និង​សត្វ​ក្របី​ កាលពី​យប់​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២ ​វេលា​ម៉ោង​៨និង៣០​នាទី​ នៅ​ចំណុច​ភូមិ​នាង​កុក​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​ មណ្ឌល​សីមា​ ខេត្តកោះកុង ​។​

​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ទិ​ត​ ធី​ ភេទ​ស្រី​ អាយុ​ ២៣​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង​ ក្រុង​ខេមរភូមិន្ទ​ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​។​

បច្ចុប្បន្ន​ ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ​៕​

មតិយោបល់