ព័ត៌មានជាតិ

សង្ស័យរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់

កណ្តាល: នាវេលាម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកមនុស្សពីក្រោយ បណ្តាលឲ្យស្លាប់២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ១១៥ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្កាល ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ របស់ក្រុមការងារនៃអង្គភាពសារ ព័ត៌មាន Post News យើងខ្ញុំបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្ស័យថា ជនរងគ្រោះជាតៃកុងរថយន្តនិងព្រូឡាន ខណ:បើកបរបានឈប់រថយន្តពិនិត្យមើលប្រេងសាំង ។ លុះពេលកំពុងពិនិត្យនោះ មា​នរថយន្តមិនស្គាល់ម៉ាកបើកបុកបណ្តាលឲ្យ ស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ ។ ជនដែលរងគ្រោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យតាម​នីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ត្រូវបានរថយន្តពេទ្យដឹកយកទៅតម្កល់ទុក ដើម្បីស្វែងរកសាច់ញាតិបន្តទៀត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់