ព័ត៌មានជាតិ

អគ្គិភ័យឆេះទីតាំងខារ៉ាអូខេយូធីខេធីវី បណ្តាលឲ្យរងការខូចខាត នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះខារ៉ាអូខេ មួយកន្លែងមានយីហោ «យូធី ខេធីវី» ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យចេញរថយន្តដើម្បីអន្តរាគមន៍ បាញ់ទឹកពន្លត់ ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់