ព័ត៌មានជាតិ

ករណីធ្វើអត្តឃាត បុរសអ្នកបើករថយន្តម្នាក់ ចងកសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៤៥នាទី នៅចំណុចផ្ទះលេខ៤៥៣ ផ្លូវលេខលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាមួយខ្សែភ្ជាប់ជាមួយធ្នើដំបូលផ្ទះចំនួន០១លើក ។

ជនរងគ្រោះ(សព) ឈ្មោះ សាំ រតនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិអណ្តូងជីម៉ឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ។ បច្ចុប្បន្ន ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ការសន្និដ្ឋាន: តាមការពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់កម្លាំងជំនាញបច្ចេកទេសរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ (សព)ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ។

បច្ចុប្បន្ន៖ សពត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់