ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនឹងកន្លែងកើតហេតុ និងសមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភព ពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញទុស្សេខ្សែភ្លើង ហើយក៏បង្កជាអណ្តាតភ្លើង ទើបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកពន្លត់។ ហើយភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទើបអាចពន្លត់បានទាំងស្រុង ដោយគ្រាន់តែរងការខូចខាតបន្តិចបន្តួច។ សំណាងមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់