ភ្នំពេញ:ត្រីនៅតំបន់អភិរក្សបឹងទន្លេឆ្មារ ស្រុកស្ទោង ខេត្តកំពង់ធំ មិនងាប់តទៅទៀតទេបន្ទាប់ពីមន្ត្រីជំនាញបានជួយសង្រ្គោះបឋម បានដាក់រាយកំប្លោកហើយបាញ់ទឹកដាក់ពីលើក្ដារ ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ដើម្បីបន្ថយកម្ដៅទឹក និងដើម្បីបង្កើន អុកស៊ីហ្សែន។
លោក ប៉ែន វណ្ណារឹទ្ធ បានបន្តថា អាជ្ញាធរបានរៀបចំ រាយកំប្លោកបានជាង១ហិកតានិងមានម៉ា ស៊ីន៣គ្រឿង ធ្វើការបូមទឹក បាញ់ទៅលើកំប្លោកដើម្បីបន្ថយកម្ដៅ និងបង្កើនអុកស៊ីហ្សែន ហើយបន្ត ធ្វើការរាយកំប្លោកឱ្យ បាន២,៥០ហិកតា និងបន្ថែមមាស៊ីនបូមទឹកទៀត ដែលនៅពេលខាងមុខ នឹងបន្តរកថវិកាបូមនៅតំបន់នេះឱ្យជ្រៅដើម្បី រក្សាពូជត្រីឱ្យ បានគង់វង្ស។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ មកនៅតំបន់អភិរក្សបឹងទន្លេឆ្មារ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រីមានសភាព ពុលហើយងាប់អស់៦៥តោន ដោយស្ថានភាពទឹករាក់ហើយក្ដៅ។
ក្រោយពីមានត្រីងាប់ រាជរដ្ឋាភិបាលមានវិធានការទប់ស្កាត់ និងជួយសង្គ្រោះមច្ឆាជាតិនៅអភិរក្សទន្លេ ឆ្មារនេះ គឺនាំកំប្លោកមកដាក់ និងដាក់ ម៉ាស៊ីនបូមទឹកដោយដាក់ក្បាលបូមទ្រ ដោយបន្ទះក្ដាចូលទៅក្នុងភក់ ហើយធ្វើការបូមទាំងភក់ទាំងទឹក ដើម្បីឲ្យបាញ់មកលើ ជាម៉ូញ៉ាក់ជួយកាត់ចំហាយកម្តៅនៅក្រោមផ្ទៃទឹក ជួយផ្ដល់អ៊ុកស៊ីហ្សែន និងកាត់ជាតិពុលដែលវិធានការនេះ ចាប់ផ្ដើមអនុវត្តជាបន្ទាន់ចាប់ពីថ្ងៃទី២៤ មេសា មកម្លេះ។
លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា តំបន់អភិរក្សទន្លេឆ្មារនេះ មានទំហំ៨៣២៥ហិកតា ស្ថិតនៅឃុំពាមបាង ស្រុកស្ទោងជាប់នឹង មាត់បឹងទន្លេសាប។ ការឡើងកម្តៅខ្លាំង នេះបានសម្លាប់ធនធានមច្ឆជាតិនៅអភិរក្សទន្លេឆ្មារនេះ ៣រដូវ មកហើយ គឺនៅឆ្នាំ ២០១៣-២០១៤ ស្លាប់អស់ ១២៩តោន ឆ្នាំ២០១៤-២០១៥ ស្លាប់អស់១៤៩ តោន និងនៅឆ្នាំ២០១៥-២០១៦នេះ គឺស្លាប់អស់ប្រមាណ៦៥តោន នឹងកំពុងបន្តជា ហូរហែទៀត អាចនិយបានថា រហូតដល់កម្តៅចុះមកធម្មតាវិញ។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង នៃក្រសួងសុខាភិបាលនាព្រឹកថ្ងៃ ទី២៥ មេសា នេះ បានផ្ញើសារក្រើនរំឮកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ចំពោះជំងឺឆ្លង៧មុខ ខណៈដែលរដូវ ភ្លៀងជិតឈានចូលមកដល់។
ផ្អែកតាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងបានឲ្យដឹងថា ជំងឺឆ្លងទាំង៧មុខ ដែលអាចកើតមានជាញឹកញាប់ក្នុងរដូវ ភ្លៀងនោះរួមមាន ជំងឺគ្រុនឈាម គ្រុនចាញ់ ផ្តាសាយ គ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ចម្លងពីទឹក អាសន្នរោគ លឹបតូ ជាពិសេស ពេលមានទឹកលិច (ចម្លងពីទឹកនោមសត្វ កណ្តុរ មានរោគសញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត លឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។ ហើយបើមិន បានព្យាបាលឲ្យបានត្រឹមត្រូវអាចវិវឌ្ឍន៍ ទៅរកការខូចតម្រង់នោម ថ្លើម រលាក ស្រោមខួរ និងវិបត្តិផ្លូវដង្ហើម។
ជាមួយគ្នាដើម្បីការពារ ពីជំងឺឆ្លងដ៏សាហាវទាំងនេះនាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លងក៏បានធ្វើការណែនាំផងដែរ ក្នុងនោះទី១ ត្រូវត្រៀមអាវភ្លៀង ឆ័ត្រ និងស្បែកជើង លុយទឹកជានិច្ច ទី២ ត្រូវងូតទឹកក្រោយពី ត្រូវទឹកភ្លៀង ទី៣ ផឹកទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅ ទី៤ ត្រូវអនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃនឹងសាប៊ូបំបាត់ដង្កូវទឹក ជម្រកមូស ទី៥ ផឹកទឹកឲ្យបានច្រើន យ៉ាងតិច២លីត្រក្នុង១ថ្ងៃ ទី៦ បរិភោគអាហារ ដែលមានជីវជាតិ និងអនាម័យ និងចៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង និងទី៧ បរិភាគអាហារដែលសម្បូរវីតាមីនសេ (C) ដូចជាត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូបីរី (Strawberries) បន្លែពណ៌បៃតង ចាស់ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្តែកគូរ ប៉េងប៉ោះ ជាដើម៕
មតិយោបល់