បាត់ដំបងៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់លោក លឹមពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងដោយបានការសម្របសម្រួលទៅលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះនាវេលាម៉ោង០២ និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ៥៧ស្ថិតនៅក្នុងភូមិអណ្តូងព្រីងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រត្តិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាច់សោយកម៉ូតូ)០១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះឃុតប៊ុនធិនភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិបឹងរាំងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបងខេត្តបាត់ដំបងមកកាន់ស្នងការដ្ឋានក្នុងនោះដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨លេខតួម៉ាស៊ីន5157967ពាក់ស្លាកលេខភ្នំពេញ1HN-7466(មធ្យោបាយជិះធ្វេីសកម្មភាព)។
-កូនសោរម៉ូតូចំនួន២៥គ្រាប់
-តួណឺវីសចំនួន០២ដេីម
-មួកសុវត្ថិភាពចំនួន០២
សូមជម្រាបជូនថាមុលហេតុឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៨និង១០នាទី នៅចំណុចផ្សារលើស្ថិតនៅ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជនសង្ស័យបានធ្វើសកម្មភាពកាច់សោលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះបឿង លក្ខិណា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងក្ នុងពេលជនរងគ្រោះយកម៉ូតូទៅឈប់នៅទីនោះមិនបានផ្ញើអ្នកយាមត្រឹមត្រូវដែលម៉ូតូហុងដាធុនសេ១២៥ពណ៌ខ្មៅ។
ក្រោយពេលបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយឆ្លងតាមការស្រាវជ្រាវស៊េីបអង្កេតទេីបសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនដកហូតវត្ថុតាងពាក់ព័ន្ធតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសុំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់