ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបំបែកជាបួនរងខូចខាតទាំងសងខាង

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៤០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង ស្ថិតតាមបណ្ដោយផ្លូវ៣៣៨កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ កម្ពុជា LSP.NICH ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក MGZS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-3798 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៣៣៨ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តទាំង ២គ្រឿងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីស NX200t រងការខូចខាតក្រពឹតកាងខាងមុខចំហៀងខាងស្ដាំ និងរថយន្តMG បានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនបង្កអោយមាននរណាម្នាក់រងរបួសនោះទេ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុភាគីទាំងពីរ បានចរចាដោះស្រាយគ្នា និងមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏ព្រមសម្របសម្រួលគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

មតិយោបល់