ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿន បុករថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: នាវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ១៦៩កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តម៉ាក តូយ៉ូតាព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6847 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់។
ម៉ូតូម៉ាក ហុងដាស៊ីប៊ី ពណ៌កាប់ស្តាំ ពាក់ស្លាកលេខ ភ្នំពេញ 1IN-5106 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសស្ត្រី ២នាក់ បើករថយន្តព្រូស ធ្វើដំណើរពីតាមបណ្ដោយផ្លូវ១៦៩ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ៥៦៦ ខណ:ពេលដែលបត់ឆ្លងជិតផុត ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនជ្រុលបុករថយន្តចំទ្វារខាងក្រោយចំហៀងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់